top of page

អ្នកគ្រូ Shoko Kanazawa × isVIT

<ការណែនាំអំពីអ្នកគ្រូ Shoko Kanazawa>

‍‍‍គឺជាអ្នកសរសេរអក្សរផ្ចង់តំណាងឱ្យប្រទេសជប៉ុន។ ត្រូវបានគេស្គាល់ថាជា «អ្នកសរសេរអក្សរផ្ចង់ ដែលមាន Down Syndrome»។​ អ្នកគ្រូបាន សរសេរអក្សរផ្ចង់ថ្វាយ និងរៀបចំការតាំងពិព័រណ៍នៅតាមទីសក្ការៈបូជា និងវត្តអារាមល្បីៗជាច្រើន រួមមានសាល Ise Jingu និងវត្ត Todai-ji ជាដើម។ អ្នកគ្រូក៏បានទទួលជោគជ័យក្នុងការតាំងពិព័រណ៍នៅបរទេសជាច្រើនដូចជា នៅទីក្រុងញូវយ៉ក សាធារណរដ្ឋឆែក សិង្ហបុរី រុស្ស៊ី និងកោះតៃវ៉ាន់ផងដែរ។ លើសពីនេះ អ្នកគ្រូបានបរិច្ចាគស្នាដៃដ៏អស្ចារ្យដែលមានចំណងជើងថា "ការបួងសួង (Pray)" ទៅកាន់បុរីវ៉ាទីកង់ និងបានទទួលមេដាយមាសពីរដ្ឋបាលកាតូលិកទីក្រុងរ៉ូមផងដែរ។ សកម្មភាពរបស់អ្នកគ្រូមានភាពសម្បូរបែប ចាប់តាំងពីការថ្លែងសុន្ទរកថានៅទីស្នាក់ការអង្គការសហប្រជាជាតិ រហូតដល់ការសរសេរអក្សរផ្ចង់ខ្នាតយក្សក្នុងពិធីបើកកីឡាជាតិ និងការសរសេរព្រះរាជនិពន្ធរបស់អធិរាជជប៉ុន។
-------------
សិល្បៈនៃការសរសេរអក្សរផ្ចង់នោះពិតជា "មានភាពក្លាហានផង និងមានភាពផ្ចិតផ្ចង់ផង" ដែលបានទាក់ទាញចិត្តមនុស្សជាច្រើននៅជុំវិញពិភពលោក។

ស្នាដៃអក្សរផ្ចង់ដែលមានពាក្យថា 『むつみ(Mutsumi)』 ដែលតំណាងឱ្យទស្សនវិជ្ជារបស់ក្រុមហ៊ុនយើង គឺជាស្នាដៃចុងក្រោយបង្អស់សម្រាប់អតិថិជនរបស់អ្នកគ្រូផ្ទាល់។

គេហទំព័រផ្លូវការរបស់អ្នកគ្រូ Shoko Kanazawa

AdobeStock_1904136360_edited.png
IMG_1082 2.HEIC
IMG_1082 2.HEIC

isVIT Co.,Ltd.

<Emai>

core-support@isvit.asia

【JAPAN OFFICE】

<ADRESS>HICITY, 1-1-4 Hanedakuko, Ota-ku, Tokyo

<TEL>+81-3-6318-5547

【CAMBODIA OFFICE】

<ADRESS>Unit1715,17F Building H, Arakawa Resident,

Sangkat Tuek Thla, Khan Sen Sok, Phnom Penh

<TEL>+855-96-262-2233

bottom of page